Category Archives: Short stories

ឈាមផ្កាដំបងយក្ស ភាគ៨

ក្រោមវាយោជន់ជោរបក់កាតទឹកទន្លេរ ដែលហោរទៅមកមិនដាច់។ សុដាអង្គុយលើថ្មមុខមាត់ទន្លេតែឯង។ សភាពខ្លួននាងមិនខុសអ្វីឡើយពីថ្ម កំពុងត្រូវព្យុះធ្វើឲ្យរង្គោះរង្គើរមិនឈប់។ អារម្មណ៏កំពុងតែរវើយរវាយ ស្រាប់តែអនន្ត មកពីក្រោយ។ សុដា!​យ៉ាងម្តេចនឹងអូន បានជាចង់ជួបបងថ្ងៃនេះ មិនមានអីទេ! បើគ្មានម្តេចទឹកមុខអូនស្រពោនម្លេះ? អូនមានរឿងខ្លះចង់សួរបងបានទេ? មានរឿងអីនិយាយមក! តើបងពិតជាអ្នករកស៊ីមែនឬមិនមែន? អនន្តចាប់ផ្តើមមានការភ្ញាក់ផ្អើរនឹងសំនួរនេះ។ ម្តេចបានជាអូនសួរបងបែបនេះ? សុដាសម្លឹងមើលទៅភ្នែកម្ចាស់ស្នេហ៏ រួចបន្ត ព្រោះអូនចង់ឲ្យបង ប្រាប់អូនតាមត្រង់បានទេ? អនន្តគិតបន្តិច រួមចាប់ផ្តើមឆ្លើយ ពិតមែន! បង រកស៊ីអ្វី? ម្តេចអូនសួរដេញដោលច្រើនម្លេះ? សុដា ហុចរូបថតឲ្យអនន្តមើល។អនន្តហាមិនចេញនឹងរូបថតទាំងនេះ រួចបន្ត អូនបានរូបនេះពីណាមក? បងនៅពើ ធ្វើមិនដឹងទៀតឬយ៉ាងណា? ប្រាប់អូនតាមត្រង់មក? អូនពិតជាចង់ដឹងមែន! អូនមិនចូលចិត្តមនុស្សកុហកទេ! សេចក្តីស្នេហា ត្រូវការភាពស្មោះត្រង់រវាងគ្នានឹងគ្នា មិនមែនកុហកបែបនេះទេ។ អ​នន្តឈប់ … Continue reading

Posted in Short stories | Leave a comment

ឈាមផ្កាដំបងយក្ស វគ្គ៧

  ក្រោយពីម្តាយរបស់សុដា បានធូរស្បើយហើយ។ អនន្តបានសន្យាថានឹងចូលស្តីនាងនៅឆ្នាំក្រោយ អ្វីដែលសំខាន់ អនន្តចង់ឲ្យម្តាយសុដាទទួលស្គាល់រូបគេសិនប៉ុណ្ណោះ។ ក្រោយពីទទួលស្គាល់រួចរាល់ហើយ ពួកគេចាប់ផ្តើមធ្វើ ដំណើរត្រឡប់មករាជធានីភ្នំពេញវិញ ទាំងធូរចិត្ត និងរីករាយឡើងវិញ។ ស្ថានការប្រែប្រួលមិនទៀតទាត់ មុខងារជាគិញរបស់អនន្តត្រូវបានបើកកកាយ នាពេលគេជូនសុដាមកដល់ផ្ទះជួល នាងវិញ។ ក្រោយពីផុតស្រមោលអនន្តភ្លាម សុខមចាប់ផ្តើម ចូលជិតសុដាយ៉ាងរហ័ស ដា!ឯងឈប់នៅជាមួយអាប្រុសម្នាក់នោះទៅ? សុដា ងាកមុខមើលសុខម រួមសួរដោយឆ្ងល់ ហេតុអ្វីទៅ សុខម? វាជាគិញទេ! សុដាស្តាប់ហើយកាលណានាង ស្ទើរតែជ្រុះបេះដួងធ្លាក់ដល់ដី។ នាងសំឡឹងមើលមុខមិត្តភក្តិនាងបួននាក់ទៀត ដែលឈរសំឡឹងមកនាងនៅមុខបន្ទប់ ងក់ក្បាលដាក់នាងគ្រប់គ្នា។ សុដាបើកភ្នែកធំៗ ហាក់មិនអស់ចិត្ត ចំពោះរឿងនេះ នាងចាប់ផ្តើមបន្តសំនួរ ហេតុអ្វីបានជាពួកឯងដឹង? សុខមសម្បួរវោហារជាងគេបន្ត ឯងចាំប្រព្រឹត្តិការណ៏ថ្ងៃតវ៉ាសូមតម្លើងប្រាក់ខែនៅមុខវត្តស្ទឹងមានជ័យបានទេ? ចាំបាន ពេលនោះ មានពួកគិញជាច្រើនមកស៊ើបការពីពួកយើង! … Continue reading

Posted in Short stories | Leave a comment

ឈាមផ្កាដំបងយក្ស ភាគ៦

ក្រោយពីឆ្លងកាត់ផ្លូវលំ ក្រាលដោយគ្រោះក្រហមជាច្រើនលើក។ អនន្តបានមកដល់ផ្ទះសុដា ប្រក់ដោយស្លឹកត្នោត ឈរបណ្តោយផ្លូវលំមួយ ទល់មុខវាលស្រែ។ គ្រាន់តែមកដល់ភ្លាម សុដានិងអនន្តស្ទុះចូលយ៉ាងលឿនក្នុងផ្ទះនាង ដើម្បីមើលម្តាយនាង កំពុងតែឈឺស្ទើរសន្លប់។ អនន្តងាកទៅរកសុដា ដណ្តឹងសួរ៖ ដា! អូនមានដឹងថាមានពេទ្យណា ល្អជាងប្រចាំភូមិទេ? អ៊ំស្រីនាង ដែលទើបមកដល់ ចាប់ផ្តើមឆ្លើយយ៉ាងប្រញាប់ មាន! តែយើងមិនហ៊ានយកគាត់ទៅទេ ព្រោះថ្លៃណាស់! អនន្តងើបឈរ រួចបន្ត អ៊ំស្រីឲ្យលេខទូរស័ព្ទគាត់មក។ ខ្ញុំនឹងហៅទៅគាត់ឥឡូវនេះ បាន ក្រោយពីហៅទៅលេខនោះហើយ មិនយូរប៉ុន្មាន ឡានពេទ្យគ្រូពេទ្យម្នាក់ មានរាងធាត់បានមកដល់មុខផ្ទះរបស់នាង។ គ្រូពេទ្យនោះ ហាក់មិនចង់ចូលព្យាបាលឡើយ ពេលឃើញស្ថានភាពផ្ទះនេះ ប៉ុន្តែអនន្តបាននិយាយចចារជាមួយគ្រូពេទ្យបានមួយសន្ទុះ។ គ្រូពេទ្យចាប់ផ្តើមចូលទៅពិនិត្រ ព្រមទាំងដឹងម្តាយរបស់នាងសំដៅទៅកាន់មន្ទីពេទ្យបង្អែក។ វេលាយប់ ម៉ោងប្រាំបួន ម្តាយសុដាបានធូរស្បើយឡើងវិញ ធ្វើឲ្យនាង … Continue reading

Posted in Short stories | Leave a comment

ឈាមផ្កាដំបងយក្ស ​​វគ្គពីរ

ឆាកទីពីរ៖ បន្ទប់សង់តូចៗ ជាប់គ្នាជាទីសំណាក់របស់កម្មការនីទាំងឡាយក្បែរសំណង់ធំៗ ​លាយឡំនឹងការលាន់ចេញនូវសម្លេងយានយន្តទាំងឡាយតាមដងផ្លូវលំតូចមិនអាក់។ ជួនកាលមានសំរាមលាយក្លិនអសោធជះចូលក្នុងបន្ទប់ទាំងនោះផង ហាក់មិនទទួលបានការចាប់អារម្មណ៏ពីពួកអ្នកជួលបន្ទប់ទាំងនោះទេ ព្រោះកម្លាំងកំណត់របស់ម្ចាស់រូបនីមួយៗសំណូមពរការសម្រាកលង់លក់ បន្ទាប់ពីចេញពីរោងចក្រអស់ហើយ ក្រោមសម្ពាធការងារ និងអាហារកង្វះផ្គត់ផ្គង់រូបកាយ ដែលត្រូវការគ្រប់វិតាមីន ដើម្បីដំណើរគ្រឿងម៉ាស៊ីនដ៏អស្ចារ្យនៃសេរីរាង្គទាំងនោះ។ នារី អង្គុយក្បែរអ្នកកម្លោះ ដើម្បីរងចាំមើលរបួស ក្រែងមានសភាពណាមិនស្រួល នឹងនៅតែដេកលង់លក់មិនដាច់។ មួយសន្ទុះក្រោយ យុវកម្លោះបានដឹងខ្លួន រួមទាំងរអ៊ូតិចៗ ទៅកាន់ឆោមស្រស់ទាំងក្តីព្រួយបារម្ភថា -ខ្ញុំនៅទីណា? អួយ!ក្បាលរបស់ខ្ញុំត្រូវអ្វីណ្នឹង ម្តេចឈឺយ៉ាងនេះ? សុដា ឆ្លើយដោយព្រួយបារម្ភ លោកយ៉ាងម្តេចហើយ? មិនអីទេ! គ្រាន់តែឈឺត្រង់ក្បាលតិចៗប៉ុណ្ណោះ! អនន្តសំលឹងមើលវត្ថុជុំវិញខ្លួន ដោយឆ្ងល់បណ្តើរ វាចារបណ្តើរទៅកាន់ស្រស់ស្រី៖ ទីនេះគឺជាកន្លែងណា?​ ចាសជាផ្ទះជួល! ខ្ញុំស្នាក់នៅទីនេះ ជាមួយនឹងមិត្តភ័ក្តិខ្ញុំ៥នាក់ផ្សេងទៀត។ ប្រាំនាក់ទៀត! គេងយ៉ាងម្តេចទៅ? ម្តេចលោកសួរបែបនេះ? លោកមិនមែនជាកម្មករទេឬ? … Continue reading

Posted in Short stories | Leave a comment

រឿង៖ ឈាមផ្កាដំបងយក្ស

វគ្គទីមួយ៖ អ្វីៗដូចជាផ្លាស់ប្តូរលឿនពេកហើយ ចាប់តាំងពីខ្ញុំចេញពីស្រុកកំណើតមកដល់ទីក្រុងភ្នំពេញ។ ខ្ញុំសំឡឹងមើលព្រះអាទិត្រទើបរះថ្មីក្នុងទីក្រុង​បញ្ចេញកំដៅខ្លាំង ហាក់ចង់ប្រជែងជាមួយកំដៅចេញពីរោងចក្រ និងផ្សែងយានយន្តទាំងឡាយ ដែលបញ្ជាកាយបើកបរទៅមកតាមដងផ្លូវមិនដាច់ ធ្វើឲ្យមនុស្សមានភាពរអារត់រកទីជម្រកផ្សេងៗ ដើម្បីគេចពីវា។ ខ្ញុំហាក់មានអារម្មណ៏នឿយហត់បន្តិច ស្ទើរទ្រាំមិនបាននឹងអាកាសធាតុបែបនេះ ព្រោះវាហាក់ខុសគ្នាឆ្ងាយពីស្រុកស្រែខ្ញុំ ដែលមានដើមឈើតូចធំសាយម្លប់ត្រជាក់ស្រេង លាយនឹងខ្យល់អាកាសបរិសុទ្ធជាទីត្រេកត្រអាលនៃអ្នកដំណើរទាំងឡាយ ប៉ុន្តែដំណឹងស្ទើរគ្រប់ស្ថានីយ៏​កាសែតស្តីពីការកាប់បំផ្លាញព្រៃឈើនោះ មិនដឹងតើទីស្ថានដ៏សែនមនោរម្យទាំងនោះ ផ្លាសប្តូរទៅជាយ៉ាងណាឡើយ។ ភាពផ្លាស់ប្តូរមិនឈប់នៃជីវតិតជនបទ និងទីក្រុងនេះ ពិតជាផ្តល់ក្តីព្រួយបារម្ភដល់ខ្ញុំជាខ្លាំង ចំពោះវាសនាក្មេងៗជំនាន់ក្រោយ ក្រោមគំនិតស្មុគស្មាញជាច្រើនក្នុងពិភពខ្មៅ និងអាប់អួលទាំងនេះ។ សុដាដាក់​កែវភ្នែកខ្មៅយង់ភ្លឺចាំង ក្រោមចិញ្ចឹមខ្មៅក្រាស់ ដិតជាប់ផ្ទៃមុខមូលក្រឡង់ ប្រៀបបានដួងព្រះច័ន្ទ គ្រប់ដណ្តប់ដោយសក់ខ្មៅរលោងរួញអង្គាដី សាយធ្លាក់វែងត្រឹមស្មាលើដងខ្លួនស្គម កម្ពស់ល្មម និងមានសម្បុលខ្មៅស្រអែម ញញឹមទៅកាន់មិត្តនាង ជាមួយនឹងក្រដាសសរសេរពាក្យ ទាមទារប្រាក់បៀវត្សរ៏១៦០ដុល្លា សូមឲ្យក្រុមហ៊ុនគោរពច្បាប់ការងារក្នុងដៃ។ រីឯមិត្តរួមក្រុមខ្លះដើរមុខសុដា កាន់រូបលោក ហ៊ុនសែន និងភរិយា សំដៅទៅក្រសួងការងារ។ … Continue reading

Posted in Short stories | Leave a comment