Category Archives: Politics Idea

រយពាន់ចម្ងល់ក្នុងប្រវត្តិអតីតកាល(កម្ពុជាប្រជាធិបតេយ្យ)

ទោះបីជារឿងរ៉ាវប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យកន្លងផុតអស់រយៈពេលជិត៤០ឆ្នាំមកហើយ ប៉ុន្តែបញ្ហាទាំងនេះ នៅតែអថ៌កំបាំង និងនៅតែស្ថិតនៅក្នុងចម្ងល់ក្នុងចិត្តប្រ​ជាពលរដ្ឋខ្មែរគ្រប់គ្នា មិនថាអ្នកធ្លាប់ឆ្លងកាត់​ ឬក្មេងជំនាន់ក្រោយ។ ព្រឹត្តិការណ៏នេះ នៅតែជាដើមហេតុធ្វើឲ្យ​ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យនៅតែមានប្រជាប្រិយភាពជានិច្ច។ តាមរយៈការឆ្លងកាត់បទពិសោធន៏ផ្សេងៗដែលមានលក្ខណៈខុសគ្នាបទពិសោធន៏ និងផលវិបាកផ្សេងៗ រួមមានការធ្វើទារុណកម្ម ការកាប់សម្លាប់ ការបង្អត់អាហារ (សិទ្ធិមនុស្ស) ផ្សេងៗ បានធ្វើឲ្យពួកគាត់រៀបរាប់ និងហាមឃាត់មនុស្សជំនាន់ក្រោយ តាមតែការយល់ឃើញរបស់ពួកគាត់។ ផ្អែកលើការឃើញ ដឹងលឺ របស់ពួកគាត់រៀងៗខ្លួន រីឯការតវ៉ា ឬមតិប្រឆាំងរបស់ក្មេងជំនាន់នេះ ហាក់មិនត្រូវបានធ្វើឲ្យពួកគាត់ទទួលស្គាល់ ឬគិតថាមកពីក្មេងជំនាន់ខ្ញុំនេះមិនធ្លាប់ឆ្លងកាត់សម័យនោះ ទើបហ៊ាននិយាយបែបនេះ។ ​តើដើមហេតុអ្វីនៅពីក្រោយការសម្លាប់មនុស្សរាប់ពាន់នាក់លើទឹកដីជនជាតិឯងបែបនេះ? ហេតុអ្វីបានជាបំផ្លាញ និងរំលោភសិទ្ធិមនុស្សច្រើនបែបនេះ? អ្វីទៅស្ថិតនៅពីគោលនយោបាយទាំងនោះ? សំនួរថាហេតុអ្វី? ហេតុអ្វីនេះ? បានចេញមករាប់ពាន់សំនួរ ទោះបីជាសាលាក្តីកាត់ទោសមេដឹកនាំជាន់ខ្ពស់ បានដំណើរការ ដាក់ទោស? បទចម្រៀងនេះ ហាក់បង្ហាញពីផ្នែកមួយនៃគំនិតរបស់ខ្ញុំដែរ។ តើមិត្តៗអាចឆ្លើយបានទេ ថាតើហេតុអ្វី? … Continue reading

Posted in Politics Idea | 3 Comments