Category Archives: Poem

ចិត្តមេធាវី

  ទោះអាវពណ៌ខ្មៅ           បេះដួងស្ថិតនៅ ក្នុងភាពពណ៌ស            ចិន្តាមិនល្អៀង ស្រាយភាពវឹកវរ            ជួយជនបវរ រស់ស្មើមុខច្បាប់។ និពន្ធដោយ ស្រេង សេងហុង

Posted in Poem | Leave a comment

ខ្សែបំបែកចំណង

  គ្មានខ្សែគ្មានន័យ           គ្មានអត្ថន័យ                គ្មានអ្នកត្រូវការ គ្មានខ្សែឡើងតោង       គ្មានអ្នកត្រូវការ            គ្មានឱកាសណា បានវាសនាខ្ពស់។   និពន្ធដោយ៖ ស្រេង សេងហុង

Posted in Poem | 2 Comments

ផឹកទឹកស្រវឹងស្រា

from google ខ្ញុំផឹកទឹកសោះ                       ​​​​​តែស្រវឹងស្រា ផឹកហើយពេលណា                ល្វីងសព្វសសៃ ទឹកដល់សុខសោះ                   ម្តេចចិត្តក្រឡៃ បកប្រែខុសន័យ                     ក្លិននឹងរស់ជាតិ។ វិញ្ញាណទាំងប្រាំ                        បកប្រែខុសន័យ វិលគ្រប់សសៃ                          មិនដឹងថានៅទីណា៕ និពន្ធដោយ៖ ស្រេង សេងហុង

Posted in Poem | 3 Comments

ឈូកបឹង

ឈូកដុះក្នុងបឹង គ្មានក្តីរំពឹង ដុះតែម្នាក់ឯង ម្តេចក្នុងដួងចិត្ត គ្មានក្តីចំបែង ដុះតែម្នាក់ឯង បង្អូតនរណា? ឈូកមានដឹងទេ នៅក្បែរមាសមេ មានផ្លែមានផ្កា ប្លែកតែរូបអ្នក ដុះតែម្នាក់ឯង បណ្តោយកណ្តែង កណ្តាលវាលបឹង

Posted in Poem | 6 Comments