Author Archives: soriyasreng

អាសូរចម្លាក់

រូបថតពីភ្នំពេញប៉ុស្ត៏ ខ្លាចហើយមាសប្រាក់                     ល្អលើទុក្ខខ្ញុំ ចូលមកបន្លំ                                   បំផ្លាញឲ្យក្ស័យ ខ្លាចហើយក្រដាស                           ជ្រកក្រោមអ្នកលោភ ខ្ញុំជួបអភ័ព្វ                                     ក្រោមដៃជាតិឯង។ ខ្លាចហើយដុល្លា                             នាំទុក្ខឥតល្លែ បង្វក់ជនខ្មែរ                               គ្មានត្រាប្រណី បំផ្លាញរូបខ្ញុំ                                   ធ្លាប់ឆ្លាក់ក្រោមដៃ ខេមរៈមានជ័យ                          កសាងអង្គរ   សេងហុង Advertisements

Posted in Uncategorized | Leave a comment

ពុទ្ធិក្នុងចិត្ត

ទោះខ្លួនមិនពាក់ស្បងជីពរ                             តែចិត្តបវរនៅដិតនៅ មិនបោះឡើយពុទ្វតម្រូវ                                    ព្រះធម៌ស្ថិតនៅមិនរសាយ ទោះមានមាមកម្ចាញ់ម្ចា                                   ចិត្តមិនរអាតែងស្ថិតនៅ រក្សាកេរ្ត៏ឈ្មោះឲ្យត្រឹមត្រូវ                                  … Continue reading

Posted in Uncategorized | Leave a comment

ព្រះសង្ឃ និងនារីលង់ទឹក

រូបថតពីហ្គោលហ្គល កាលពីដើមឡើយ មានព្រះសង្ឃពីរអង្គនិមន្តក្នុងព្រៃ បានពើបប្រទះនឹងស្រ្តីម្នាក់ កំពុងលង់ទឹក។ ព្រះអង្គទាំងពីរបានគិតគ្នាថា តើគួរតែជួយស្រ្តីម្នាក់នឹងទេ បើករណីជួយ អាចនឹងដាច់សីល។ ភ្លាមនោះព្រះសង្ឃមួយអង្គ បានចុះទៅស្រង់ស្រ្តីម្នាក់នោះ ចេញពីទឹកភ្លាម ដោយមិនខ្លាចឡើយ ធ្វើឲ្យព្រះសង្ឃមួយអង្គទៀត មានភាពមិនខ្លាចនឹងការខុសវិន័យយ៉ាងខ្លាំង រួមទៅស្រែកទៅព្រះសង្ឃមួយអង្គទៀតថា លោកបំពានបំរាមហើយ ព្រះសង្ឃមួយអង្គទៀត នៅតែធ្វើមិនដឹង ហើយឆាប់ជួយសង្គ្រោះនារីម្នាក់នោះជាបន្ទាន់ ដោយអ្នកនាង ត្រង់ក្បាល នឹងខ្លួន ចាប់ផ្តើមបើកមាត់នារីម្នាក់នោះ ដើម្បីឲ្យខ្យល់ចេញពីសួត។ ព្រះសង្ឃមួយអង្គទៀត មើលដោយតក់ស្លុត  ទាំងឃើញព្រះសង្ឃមួយអង្គទៀត ធ្វើបែបនេះដោយមិនតក់ស្លុត។​ បន្តិចក្រោយមក នារីម្នាក់នោះ ក៏ដឹងខ្លួន រួមក្រាបបង្ខំអ់គុណព្រះអង្គដោយរីករាយ។ ក្រោយពីសង្គ្រោះនារីម្នាក់នោះរួម ព្រះសង្ឃទាំងពីរនិមន្តតម្រង់ទៅវត្តវិញ។ ព្រះសង្ឃមួយអង្គ ចាប់ផ្តើមសួរព្រះសង្ឃមួយអង្គទៀត ដោយសម្លេងស្រាលៗ នឹងសម្រឹបជើងចាប់ផ្តើមថយចុះថា បើលោកប៉ះស្រ្តីបែបនេះ … Continue reading

Posted in Uncategorized | Leave a comment

ឈាមផ្កាដំបងយក្ស ភាគបញ្ចប់

  ព្រះអាទិត្រចាប់ផ្តើមរះសន្សឹមៗ ប៉ះចុងបែកឈើដែលប៉ះរវិចៗ បង្កើតជាស្រមោលពណ៌ខ្មៅ ចាំងជារូបភាពផ្សេងៗ រេរាទៅមក បង្កើតជារឿងភាពយន្តធ្វើចលនាឥតឈប់លើដី។ ភាពយន្តនេះ មិនបានបង្កើតការចាប់អារម្មណ៏ដល់ កម្មករ ឬកម្មការនីទាំងឡាយ ដែលអង្គុយប្រមូលផ្តុំគ្នា ប៉ះដោយភ្លើងដុតអមសងខាង លាយនឹងដៃ កាន់ដំបង ព្រមទាំងដុំថ្មក្នុងដៃ ដើម្បីការពារការបង្ក្រាបដោយ កាំភ្លើងរបស់អាជ្ញាធរ តំណាងឲ្យរដ្ឋដដែល។ ភាពភ័យខ្លាចនេះ ពិតជាឈានជើងចូលមកមែន។ កងអាជ្ញាធរមានគ្នាប្រហាក់ប្រហែលនឹងក្រុមកម្មករ និងកម្មការនី បានចាប់ផ្តើមវាយប្រហារក្តៅ ប្រើកាំភ្លើងពិតលាយលើសម្លេង របស់មេបញ្ជាការម្នាក់ស្រែកឡើង៖ ពួកឯងបាញ់ពួកវាទៅ។ បាញ់អាមេក្លោងធំៗវាទៅ កុំឲ្យវាប្រហឺនបាន! ដុំថ្មមិនអាចឈ្នះកាំភ្លើងបាន សុដានិងសមាជិកសហជីពទាំងឡាយរួមនឹងអ្នកផ្សេងៗទៀត នាំគ្នារត់រកទីសុវត្ថិភាព រៀងៗខ្លួន ក្រោមក្រសែភ្នែកសំឡឹង និងមើលអាសារគ្នាទៅវិញទៅមក។ សុដារត់បណ្តើរ រអ៊ូក្នុងចិត្តបណ្តើរ៖ ព្រហ្មលិខិត មិនប្រពៃ។ ខ្ញុំត្រូវបានអាជ្ញាធររដ្ឋបាញ់ទាំងខ្ញុំព្យាយាមប្រើប្រាស់សិទ្ធិរបស់ខ្ញុំ … Continue reading

Posted in Uncategorized | Leave a comment

ឈាមផ្កាដំបងយក្ស​១០

អនន្តមិនដឹងឡើយថា សុដាបានផ្លាស់ប្តូរការងារទៅធ្វើការកន្លែងថ្មី ក្នុងតំណែងជាប្រធានក្រុមនៅរោងចក្រហ្វត ក្លរី សួនកាណាឌីយ៉ាវិញឡើយ។ អនន្តក៏ផ្អាកការជួបសុដាមួយរយៈដែរ ដើម្បីធ្វើឲ្យចិត្តរបស់នាងបានស្ងប់ មួយរយៈសិន។ រយៈកាលចេះតែកន្លង សុដាខិតខំធ្វើការណាស់ ក្នុងនាមជាប្រធានក្រុមកម្មករ។ នាងតែងជួយយកអាសារកម្មករដូចគ្នាមិនលុះឡើយ ជាហេតុធ្វើឲ្យនាងមានជម្លោះជាមួយថ្នាក់លើមិនដាច់។ កម្លាំងចិត្តនៃការចេះជួយគ្នាក្នុងគ្រាក្រ ដោយស្មោះត្រង់ និងមិនស្វែងរកចំណេញ បានជំរុញឲ្យសាមគ្គីភាពរវាងពួកគេកាន់តែរីករាលដាលឡើយ។ សុដា រួមជាមួយម្ចាស់សហជីពក្នុងរោងចក្រ និងសហជីពរោងចក្រដទៃទៀតបាន រួមគ្នាធ្វើបាតុកម្មជាទ្រង់ទ្រាយធំនៅ ទីលានប្រជាធិបតេយ្យ។ ការធ្វើនេះ បណ្តាលឲ្យខាងម្ចាស់រោងចក្រនិងរដ្ឋាភិបាលមានការក្តៅប្រហារយ៉ាងខ្លាំង។ ការគម្រាមនេះ មិនបានធ្វើឲ្យទឹកចិត្តពួកគេបាក់ឡើយ កម្មករមួយចំនួននៃរោងចក្រ បានបញ្ឃប់ការភ័យខ្លាចរបស់ខ្លួន ដោយធ្វើពិធីជប់លៀងរបស់ខ្លួននៅក្នុងសួនច្បារកាណាឌីយ៉ា។ ពិធីនេះ ប្រព្រឹត្តិទៅបានត្រឹមម៉ោង១២យប់។ ភ្លាមនោះក៏លឺសូរគ្រាប់កំាភ្លើង កម្មករកម្មការនីមិនបានភិតភ័យចំពោះស្ថានភាពនេះទេ។ សុដាឡើងប្រកាសជំនួសប្រធានសហជីប បងប្អូនកម្មករកម្មការនីទាំងឡាយ សូមមេត្តារក្សាភាពស្ងៀមស្ងាត់ទាំងអស់គ្នា។ ពួកយើងមិនអាចរស់ទេ ប្រសិនពួកយើងមានភាពភ័យខ្លាចបែបនេះ។ ពួកយើងត្រូវតែតស៊ូ ដើម្បីឲ្យមានការតម្លើងប្រាក់ខែនិងការគោរពសិទ្ធិការងារ … Continue reading

Posted in Uncategorized | Leave a comment

ឈាមផ្កាដំបងយក្ស ភាគ៩

អនន្តមិនអាចបំភ្លេចរឿងល្ងាចមិញបាន។ អ្នកកម្លោះចូលទៅហាងខារ៉ាអូខេតែម្នាក់ឯង ហៅស្រាផឹកមិនទាន់បានប៉ុន្មានផង។ ម៉ែញែមចូលមកដល់នាំនារីស្រស់ស្អាតបីបួននាក់មកជាមួយ។ អនន្ត ក្រលេកទៅប៉ះចំនារីម្នាក់ ដែលមានរាងនិងមុខមាត់ស្រដៀងសុដា ឈរកៀនគេបង្អស់ ធ្វើឲ្យអ្នកកម្លោះសម្រេចចិត្តហៅនាងមកអង្គុយកំដរ។ អង្គុយបណ្តើរ ផឹកស្រាបណ្តើរ។ ក្នុងខ្លួនអនន្តហាក់គ្មានរំសាយអ្វីសោះពីទុកព្រួយទាំងឡាយ គេចាប់ផ្តើមនិយាយទៅកាន់នារីកំដរខ្លួន លាយនឹងយកដៃកៀកស្មានាងថា៖ នាងឈ្មោះអី? បុប្ជា បុប្ជា! ពិរោះណាស់! នាងចូលចិត្តលុយទេ? នាងបើកភ្នែកធំៗ ពេលលឺសម្តីនេះ ចូលចិត្ត! ល្អៗៗ នាងថាទៅមើល លុយមានតម្លៃណាស់ តើមែនទេ? នាងយល់ន័យពីវា ប៉ុន្តែមនុស្សស្រីដែលខ្ញុំស្រឡាញ់ មានរូបរាងប្រហាក់ប្រហែលនឹងនាងដែរ ប៉ុន្តែគេមិនយល់ថាលុយសំខាន់សោះ! នាងថាទៅមើល តើគេ ល្ងង់ដល់កំរិតណាទៅ! គេល្ងង់ណាស់ ល្ងង់ដល់ថ្នាក់រកស្រីណាល្ងង់ដូចមិនឃើញទេ! ខ្ញុំចង់ឲ្យនាងឈប់ធ្វើបាតុកម្ម ឈប់ធ្វើការក្នុងរោងចក្រ!នាងមិនព្រម!នាងគិតតែពីអ្នកដទៃ!អ្នកដទៃ! មួយម៉ាត់ណាក៏ប្រយោជន៏អ្នកដទៃដែរ! នាងចង់ផ្តាច់ទំនាក់ទំនងជាមួយខ្ញុំ ព្រោះខ្ញុំជាចៅហ្វាយខណ្ឌ … Continue reading

Posted in Uncategorized | Leave a comment

ឈាមផ្កាដំបងយក្ស ភាគ៨

ក្រោមវាយោជន់ជោរបក់កាតទឹកទន្លេរ ដែលហោរទៅមកមិនដាច់។ សុដាអង្គុយលើថ្មមុខមាត់ទន្លេតែឯង។ សភាពខ្លួននាងមិនខុសអ្វីឡើយពីថ្ម កំពុងត្រូវព្យុះធ្វើឲ្យរង្គោះរង្គើរមិនឈប់។ អារម្មណ៏កំពុងតែរវើយរវាយ ស្រាប់តែអនន្ត មកពីក្រោយ។ សុដា!​យ៉ាងម្តេចនឹងអូន បានជាចង់ជួបបងថ្ងៃនេះ មិនមានអីទេ! បើគ្មានម្តេចទឹកមុខអូនស្រពោនម្លេះ? អូនមានរឿងខ្លះចង់សួរបងបានទេ? មានរឿងអីនិយាយមក! តើបងពិតជាអ្នករកស៊ីមែនឬមិនមែន? អនន្តចាប់ផ្តើមមានការភ្ញាក់ផ្អើរនឹងសំនួរនេះ។ ម្តេចបានជាអូនសួរបងបែបនេះ? សុដាសម្លឹងមើលទៅភ្នែកម្ចាស់ស្នេហ៏ រួចបន្ត ព្រោះអូនចង់ឲ្យបង ប្រាប់អូនតាមត្រង់បានទេ? អនន្តគិតបន្តិច រួមចាប់ផ្តើមឆ្លើយ ពិតមែន! បង រកស៊ីអ្វី? ម្តេចអូនសួរដេញដោលច្រើនម្លេះ? សុដា ហុចរូបថតឲ្យអនន្តមើល។អនន្តហាមិនចេញនឹងរូបថតទាំងនេះ រួចបន្ត អូនបានរូបនេះពីណាមក? បងនៅពើ ធ្វើមិនដឹងទៀតឬយ៉ាងណា? ប្រាប់អូនតាមត្រង់មក? អូនពិតជាចង់ដឹងមែន! អូនមិនចូលចិត្តមនុស្សកុហកទេ! សេចក្តីស្នេហា ត្រូវការភាពស្មោះត្រង់រវាងគ្នានឹងគ្នា មិនមែនកុហកបែបនេះទេ។ អ​នន្តឈប់ … Continue reading

Posted in Short stories | Leave a comment