ទោះបីជារឿងរ៉ាវប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យកន្លងផុតអស់រយៈពេលជិត៤០ឆ្នាំមកហើយ ប៉ុន្តែបញ្ហាទាំងនេះ នៅតែអថ៌កំបាំង និងនៅតែស្ថិតនៅក្នុងចម្ងល់ក្នុងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់គ្នា មិនថាអ្នកធ្លាប់ឆ្លងកាត់ ឬក្មេងជំនាន់ក្រោយ។ ព្រឹត្តិការណ៏នេះ នៅតែជាដើមហេតុធ្វើឲ្យប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យនៅតែមានប្រជាប្រិយភាពជានិច្ច។
តាមរយៈការឆ្លងកាត់បទពិសោធន៏ផ្សេងៗដែលមានលក្ខណៈខុសគ្នាបទពិសោធន៏ និងផលវិបាកផ្សេងៗ រួមមានការធ្វើទារុណកម្ម ការកាប់សម្លាប់ ការបង្អត់អាហារ (សិទ្ធិមនុស្ស) ផ្សេងៗ បានធ្វើឲ្យពួកគាត់រៀបរាប់ និងហាមឃាត់មនុស្សជំនាន់ក្រោយ តាមតែការយល់ឃើញរបស់ពួកគាត់។ ផ្អែកលើការឃើញ ដឹងលឺ របស់ពួកគាត់រៀងៗខ្លួន រីឯការតវ៉ា ឬមតិប្រឆាំងរបស់ក្មេងជំនាន់នេះ ហាក់មិនត្រូវបានធ្វើឲ្យពួកគាត់ទទួលស្គាល់ ឬគិតថាមកពីក្មេងជំនាន់ខ្ញុំនេះមិនធ្លាប់ឆ្លងកាត់សម័យនោះ ទើបហ៊ាននិយាយបែបនេះ។ តើដើមហេតុអ្វីនៅពីក្រោយការសម្លាប់មនុស្សរាប់ពាន់នាក់លើទឹកដីជនជាតិឯងបែបនេះ? ហេតុអ្វីបានជាបំផ្លាញ និងរំលោភសិទ្ធិមនុស្សច្រើនបែបនេះ? អ្វីទៅស្ថិតនៅពីគោលនយោបាយទាំងនោះ? សំនួរថាហេតុអ្វី? ហេតុអ្វីនេះ? បានចេញមករាប់ពាន់សំនួរ ទោះបីជាសាលាក្តីកាត់ទោសមេដឹកនាំជាន់ខ្ពស់ បានដំណើរការ ដាក់ទោស?
បទចម្រៀងនេះ ហាក់បង្ហាញពីផ្នែកមួយនៃគំនិតរបស់ខ្ញុំដែរ។
តើមិត្តៗអាចឆ្លើយបានទេ ថាតើហេតុអ្វី?
សំណួរល្អ! បងធ្លាប់មានចំណោទនេះក្នុងចិត្ត។ បងស្រាយចំណោទដោយ ការអានសៀវភៅ “សង្គ្រាមលោក” “សង្គ្រាម” “មនោគមវិជ្ជា” “ប្រវត្តិមេដឹកនាំលើពិភពលោក” ។ល។ មានសៀវភៅជាច្រើន ដែលប្អូនគួរតែអាន ហើយសិក្សា និងឈ្វេងយល់ឲ្យបានស៊ីជម្រៅ។ មួយទៀត បងពិនិត្យ និងសង្កេត លើអ្វីដែលកើតមានក្នុងសង្គមបច្ចុប្បន្ន ជាពិសេសអត្តចរិត អាកប្បកិរិយា គោលគំនិត របស់មនុស្ស។ នេះជាវិធីស្រាយចម្ងល់របស់បង។
LikeLike
នាងខ្ញុំសូមអគុណចំពោះការផ្តល់វិធីសាស្រ្តល្អៗរបស់បងប្រុស!
LikeLike
😀
LikeLike