Monthly Archives: October 2014

ឈាមផ្កាដំបងយក្ស ភាគ៦

ក្រោយពីឆ្លងកាត់ផ្លូវលំ ក្រាលដោយគ្រោះក្រហមជាច្រើនលើក។ អនន្តបានមកដល់ផ្ទះសុដា ប្រក់ដោយស្លឹកត្នោត ឈរបណ្តោយផ្លូវលំមួយ ទល់មុខវាលស្រែ។ គ្រាន់តែមកដល់ភ្លាម សុដានិងអនន្តស្ទុះចូលយ៉ាងលឿនក្នុងផ្ទះនាង ដើម្បីមើលម្តាយនាង កំពុងតែឈឺស្ទើរសន្លប់។ អនន្តងាកទៅរកសុដា ដណ្តឹងសួរ៖ ដា! អូនមានដឹងថាមានពេទ្យណា ល្អជាងប្រចាំភូមិទេ? អ៊ំស្រីនាង ដែលទើបមកដល់ ចាប់ផ្តើមឆ្លើយយ៉ាងប្រញាប់ មាន! តែយើងមិនហ៊ានយកគាត់ទៅទេ ព្រោះថ្លៃណាស់! អនន្តងើបឈរ រួចបន្ត អ៊ំស្រីឲ្យលេខទូរស័ព្ទគាត់មក។ ខ្ញុំនឹងហៅទៅគាត់ឥឡូវនេះ បាន ក្រោយពីហៅទៅលេខនោះហើយ មិនយូរប៉ុន្មាន ឡានពេទ្យគ្រូពេទ្យម្នាក់ មានរាងធាត់បានមកដល់មុខផ្ទះរបស់នាង។ គ្រូពេទ្យនោះ ហាក់មិនចង់ចូលព្យាបាលឡើយ ពេលឃើញស្ថានភាពផ្ទះនេះ ប៉ុន្តែអនន្តបាននិយាយចចារជាមួយគ្រូពេទ្យបានមួយសន្ទុះ។ គ្រូពេទ្យចាប់ផ្តើមចូលទៅពិនិត្រ ព្រមទាំងដឹងម្តាយរបស់នាងសំដៅទៅកាន់មន្ទីពេទ្យបង្អែក។ វេលាយប់ ម៉ោងប្រាំបួន ម្តាយសុដាបានធូរស្បើយឡើងវិញ ធ្វើឲ្យនាង … Continue reading

Posted in Short stories | Leave a comment

ឈាមផ្កាដំបងយក្ស វគ្គប្រាំ

  វគ្គទីប្រាំ ក្រោមស្បៃអន្តកាល ក្នុងបន្ទប់ជួលនេះ។ នារីកំពុងគិតពីតម្លៃអាហារដែលញុំាជាមួយអនន្តថ្ងៃមិញ! តម្លៃនេះពិតជា ពិបាកទទួលបានណាស់ សម្រាប់នាងដែលមានប្រាក់ខែតិចតួចបែបនេះ។ កំពុងតែគិតម្នាក់ឯង ខណៈពេលមិត្ត នាងផ្សេងៗទៀត បានគេងយ៉ាងស្កប់ស្កាល់ ដើម្បីទាញយកថាមពលធ្វើការនាថ្ងៃស្អែកនោះ។ សម្លេងទូរស័ព្ទ បាន បន្លឺឡើង។ វ៉ឺងៗៗៗ សម្លេងទូរស័ព្ទអ៊ិនចុចពិលបានបន្លឺឡើង។ សុដាងាកខ្លួនចេញពីគ្រែដេកបន្តិចលើកទូរស័ព្ទឡើងលឿន និងមានអាម្មណ៏ហាក់តក់ស្លុតបន្តិច នាពេលនាងបានឃើញលេខមួយខ្សែលិចឡើងលើអេក្រង់ទូរស័ព្ទ។ ស្រីស្រស់ហាក់ដឹងជាមុនថាមានអ្វីកើតឡើងនៅចំពោះមុខ។ ឆោមឆាយបើកភ្នែកធំៗលាយលំនឹងសម្លេងញ័របន្តិច ពេលនាងចាប់ផ្តើមលើកទូរស័ព្ទឡើង។ ជំរាបសួរអ៊ំ! សម្លេងទូរស័ព្ទលាន់លឺស្ទើរតែចេញមកក្រៅ ដា! ម្តាយឯងឈឺខ្លាំងណាស់ ឯងប្រញាប់មកមើលវាលើកចុងក្រោយទៅ នាងស្ទើរតែធ្លាក់ថ្លើមក្តុកចេញពីទ្រូង ទប់ខ្លួនមិននឹងបានត្រឹមតែឆ្លើយ៖ ចាស!​ ចាស!មីង! ខ្ញុំនឹងទៅនៅថ្ងៃស្អែកនេះ នាងលុតជង្គង់អង្គុយយំ ទាក់ទាញនូវការចាប់អារម្មណ៏ពីមិត្តនាងប្រាំនាក់ទៀតគឺ ស្រីនាង ស្រីតូច សុខម ស្រីអូន … Continue reading

Posted in Uncategorized | Leave a comment

ឈាមផ្កាដំបងយក្ស​ ភាគបួន

  ថ្ងៃអាទិត្រ អនន្តបានឌុបសុដាដើរលេងនៅមុខវាំងជាមួយគ្នា។ ពួកគេគេចូលបន់ព្រះអង្គដង្កាជាមួយគ្នា បន្ទាប់មកអង្គុយមើលទឹកទន្លេហូរប្រដេញគ្នាទៅមកមិនដាច់។សុដានាងចាប់ទាញសៀវភៅមកអានខណៈអារម្មណ៏អនន្តហើរទៅឆ្ងាយតាមខ្យល់។ ដា!តើអូនគិតថាមិនចង់រកស៊ីអ្វីផ្សេងក្រៅពីការងាររោងចក្រទេឬ? សុដាដាក់សៀវភៅចុះ សំឡឹងមើលសង្សាដោយចម្ងល់ ម្តេចបងសួរអូនបែបនេះ? ការងាររោងចក្រពិបាកណាស់ មិនមែនបងមិនដឹងទេ។ហេតុនេះហើយបងចង់ឲ្យអូនស្វែងរកមុខរបរអ្វីថ្មីវិញ ប្រសើរជាងណាអូន! អូនក៏ចង់ធ្វើបែបនេះដែរ! ប៉ុន្តែអូនគ្មានដើមទុនច្រើនទេសម្រាប់រកស៊ី? ម្យ៉ាងវិញទៀត កូនជាកូនអ្នកស្រែមិនស្គាល់ភ្នំពេញច្បាស់ទេ។ អូនមកភ្នំពេញនេះក៏ព្រោះរកលុយដើម្បីផ្គត់ផ្គង់គ្រួសារក៏លំបាកនៅព្រៃវែងដែរ បើអូនទុកលុយនេះធ្វើដើមទុនរកស៊ីនោះ អូនមិនអាចជួយសង្គ្រោះអ្វីដែលគ្រួសារអូនត្រូវការបន្ទាន់នាពេលនេះបានដែរ។ អូននឹងធ្វើវា នាពេលលណាអូនមានលុយនិងសមត្ថភាពគ្រប់គ្រាន់ត្រូវធ្វើតែប្រហែលមិនមែនពេលនេះទេ? បងនឹងជួយអូន បងទុកលុយបងសិនទៅ! អូនមិនទាន់ត្រូវការលុយបង និងការជួយរបស់បងនាពេលនេះទេ។ ចាំពេលណាអូនបានក្លាយជាភរិយាស្របច្បាប់របស់បងហើយ។នាពេលនោះ ចាំអូនគិតទៀត ចំណែកពេលនេះ ពួកយើងគ្រាន់តែជាសង្សាមើលចិត្តគ្នាសិនប៉ុណ្ណោះ។ អូនមិនដឹងថា បងនឹងនៅស្រឡាញ់អូនទៀត ឬនឹងដោះដៃចោលអូនក្នុងប្រការណាមួយឡើយ! អនន្តកាន់ដៃមាសស្ងួនជាប់ ដា!បងពិតជាស្រឡាញ់អូនមែន! សូមអូនចេញពីជីវិតជាសហជីពក្រុមអ្នកធ្វើកូដកម្មទៅបានទេ? បងមិនចង់ឃើញអូនមានគ្រោះថ្នាក់អ្វីទេ! អូនដឹងទេថា ពេលពួកអូនធ្វើបាតុកម្មម្តងៗមានគ្រោះថ្នាក់យ៉ាងណាចំពោះអាយុជីវិតរបស់ អូន! កងកម្លាំងអាជ្ញាធរមិនលើកលែងទោសឲ្យអូនទេ!អូនដឹងទេ! … Continue reading

Posted in Uncategorized | Leave a comment

ឈាមផ្កាដំបងយក្ស វគ្គបី

  វគ្គទីបី អនន្តត្រឡប់មកផ្ទះដាក់ដៃកើយខ្នើយសំឡឹងមើលដួងព្រះច័ន្ទរះនៅសែនឆ្ងាយតាមបង្អួចផ្ទះវិឡាល្វែងតូចមួយក្នុងរាត្រីកាល នឹកដល់សង្សាទើបសារភាពថ្មីៗ។ គិតបណ្តើរ អ្នកកម្លោះដកដង្ហើមបណ្តើរ។ នេះឬឱជារសក្តីស្នេហា                                    បានក្រេបពេលណាវង្វែងស្មារតី គិតអ្វីមិនធ្លុះបានត្រឹមស្រមៃ                  គិតដល់រូបស្រីលែងចែកវណ្ណៈ គួរណាស់តែបងគិតគួរជាងនេះ                        តែហ៊ានប្រលេសសារភាពស្នេហា អូនអើយ ឲ្យចិត្តបងផ្សងយ៉ាងណា​       ឋានៈជីវ៉ាបងហារបំពាន។ បងជាគិញតាមប្រហារអូន                   បើសិនមាសស្ងួននឹមនួនយល់ន័យ ឈឺចាប់យ៉ាងណាថ្លើមស្រស់ពិសី        បងត្រូវធ្វើអ្វីឃាត់ចិត្តស្រឡាញ់ ឬត្រូវសូមស្ងួនលាពីការងារ                  សូមស្រស់ជីវីចេញពីរោងចក្រ ឆ្ងាយពីជីវិតដ៏សែនអប្បល័ក្ខ                 វិលមកសាកចិត្តជីវិតដូចបង។   ក្រោមមេឃលើដីមានតែស្រីមួយ ដែលជាជំនួយនៃរឿងជីវិត រូបបងស្នេហ៏អូនដូចទឹកអម្រិត ជួយស្រង់ជីវិត ឲ្យមានដង្ហើយ (សម្លេងទូរស័ព្ទរោទ៏) ជម្រាបសួរបង លោកស័ក្តបីសួរ ឯងបាត់ទៅណាបានជាមិនឃើញមករាយការណ៏ជាមួយគិញផ្សេងៗទៀត បាទបង! ខ្ញុំរងរបួសក្បាលខណៈពេលបំពេញបេសកម្មបាទ យ៉ាងម្តេចហើយ របួសឯងមិនអីទេឬ? … Continue reading

Posted in Uncategorized | Leave a comment

ឈាមផ្កាដំបងយក្ស ​​វគ្គពីរ

ឆាកទីពីរ៖ បន្ទប់សង់តូចៗ ជាប់គ្នាជាទីសំណាក់របស់កម្មការនីទាំងឡាយក្បែរសំណង់ធំៗ ​លាយឡំនឹងការលាន់ចេញនូវសម្លេងយានយន្តទាំងឡាយតាមដងផ្លូវលំតូចមិនអាក់។ ជួនកាលមានសំរាមលាយក្លិនអសោធជះចូលក្នុងបន្ទប់ទាំងនោះផង ហាក់មិនទទួលបានការចាប់អារម្មណ៏ពីពួកអ្នកជួលបន្ទប់ទាំងនោះទេ ព្រោះកម្លាំងកំណត់របស់ម្ចាស់រូបនីមួយៗសំណូមពរការសម្រាកលង់លក់ បន្ទាប់ពីចេញពីរោងចក្រអស់ហើយ ក្រោមសម្ពាធការងារ និងអាហារកង្វះផ្គត់ផ្គង់រូបកាយ ដែលត្រូវការគ្រប់វិតាមីន ដើម្បីដំណើរគ្រឿងម៉ាស៊ីនដ៏អស្ចារ្យនៃសេរីរាង្គទាំងនោះ។ នារី អង្គុយក្បែរអ្នកកម្លោះ ដើម្បីរងចាំមើលរបួស ក្រែងមានសភាពណាមិនស្រួល នឹងនៅតែដេកលង់លក់មិនដាច់។ មួយសន្ទុះក្រោយ យុវកម្លោះបានដឹងខ្លួន រួមទាំងរអ៊ូតិចៗ ទៅកាន់ឆោមស្រស់ទាំងក្តីព្រួយបារម្ភថា -ខ្ញុំនៅទីណា? អួយ!ក្បាលរបស់ខ្ញុំត្រូវអ្វីណ្នឹង ម្តេចឈឺយ៉ាងនេះ? សុដា ឆ្លើយដោយព្រួយបារម្ភ លោកយ៉ាងម្តេចហើយ? មិនអីទេ! គ្រាន់តែឈឺត្រង់ក្បាលតិចៗប៉ុណ្ណោះ! អនន្តសំលឹងមើលវត្ថុជុំវិញខ្លួន ដោយឆ្ងល់បណ្តើរ វាចារបណ្តើរទៅកាន់ស្រស់ស្រី៖ ទីនេះគឺជាកន្លែងណា?​ ចាសជាផ្ទះជួល! ខ្ញុំស្នាក់នៅទីនេះ ជាមួយនឹងមិត្តភ័ក្តិខ្ញុំ៥នាក់ផ្សេងទៀត។ ប្រាំនាក់ទៀត! គេងយ៉ាងម្តេចទៅ? ម្តេចលោកសួរបែបនេះ? លោកមិនមែនជាកម្មករទេឬ? … Continue reading

Posted in Short stories | Leave a comment

រឿង៖ ឈាមផ្កាដំបងយក្ស

វគ្គទីមួយ៖ អ្វីៗដូចជាផ្លាស់ប្តូរលឿនពេកហើយ ចាប់តាំងពីខ្ញុំចេញពីស្រុកកំណើតមកដល់ទីក្រុងភ្នំពេញ។ ខ្ញុំសំឡឹងមើលព្រះអាទិត្រទើបរះថ្មីក្នុងទីក្រុង​បញ្ចេញកំដៅខ្លាំង ហាក់ចង់ប្រជែងជាមួយកំដៅចេញពីរោងចក្រ និងផ្សែងយានយន្តទាំងឡាយ ដែលបញ្ជាកាយបើកបរទៅមកតាមដងផ្លូវមិនដាច់ ធ្វើឲ្យមនុស្សមានភាពរអារត់រកទីជម្រកផ្សេងៗ ដើម្បីគេចពីវា។ ខ្ញុំហាក់មានអារម្មណ៏នឿយហត់បន្តិច ស្ទើរទ្រាំមិនបាននឹងអាកាសធាតុបែបនេះ ព្រោះវាហាក់ខុសគ្នាឆ្ងាយពីស្រុកស្រែខ្ញុំ ដែលមានដើមឈើតូចធំសាយម្លប់ត្រជាក់ស្រេង លាយនឹងខ្យល់អាកាសបរិសុទ្ធជាទីត្រេកត្រអាលនៃអ្នកដំណើរទាំងឡាយ ប៉ុន្តែដំណឹងស្ទើរគ្រប់ស្ថានីយ៏​កាសែតស្តីពីការកាប់បំផ្លាញព្រៃឈើនោះ មិនដឹងតើទីស្ថានដ៏សែនមនោរម្យទាំងនោះ ផ្លាសប្តូរទៅជាយ៉ាងណាឡើយ។ ភាពផ្លាស់ប្តូរមិនឈប់នៃជីវតិតជនបទ និងទីក្រុងនេះ ពិតជាផ្តល់ក្តីព្រួយបារម្ភដល់ខ្ញុំជាខ្លាំង ចំពោះវាសនាក្មេងៗជំនាន់ក្រោយ ក្រោមគំនិតស្មុគស្មាញជាច្រើនក្នុងពិភពខ្មៅ និងអាប់អួលទាំងនេះ។ សុដាដាក់​កែវភ្នែកខ្មៅយង់ភ្លឺចាំង ក្រោមចិញ្ចឹមខ្មៅក្រាស់ ដិតជាប់ផ្ទៃមុខមូលក្រឡង់ ប្រៀបបានដួងព្រះច័ន្ទ គ្រប់ដណ្តប់ដោយសក់ខ្មៅរលោងរួញអង្គាដី សាយធ្លាក់វែងត្រឹមស្មាលើដងខ្លួនស្គម កម្ពស់ល្មម និងមានសម្បុលខ្មៅស្រអែម ញញឹមទៅកាន់មិត្តនាង ជាមួយនឹងក្រដាសសរសេរពាក្យ ទាមទារប្រាក់បៀវត្សរ៏១៦០ដុល្លា សូមឲ្យក្រុមហ៊ុនគោរពច្បាប់ការងារក្នុងដៃ។ រីឯមិត្តរួមក្រុមខ្លះដើរមុខសុដា កាន់រូបលោក ហ៊ុនសែន និងភរិយា សំដៅទៅក្រសួងការងារ។ … Continue reading

Posted in Short stories | Leave a comment

ចិត្តមេធាវី

  ទោះអាវពណ៌ខ្មៅ           បេះដួងស្ថិតនៅ ក្នុងភាពពណ៌ស            ចិន្តាមិនល្អៀង ស្រាយភាពវឹកវរ            ជួយជនបវរ រស់ស្មើមុខច្បាប់។ និពន្ធដោយ ស្រេង សេងហុង

Posted in Poem | Leave a comment